Improving livelihoods with vegetable production – GIZ Cambodia

[English below]

31 August 2018

កែលម្អជីវភាពតាមរយៈផលិតកម្មបន្លែរបស់អង្គការ –

ជីអាយហ្សិតកម្ពុជា

បន្លែជាច្រើនប្រភេទដែលដាំដុះលើផ្ទៃដីទំហំ ៣៥ម x ៦០ម ធ្វើឱ្យលោកស្រីទុំ អ៊ិន ពោរពេញដោយស្នាមញញឹមយ៉ាងរីករាយ។ “ខ្ញុំសប្បាយរីករាយណាស់ដែលគម្រោង ILF របស់អង្គការ​ GIZ បានជួយគាំទ្រដល់ពួកយើងដើម្បីបង្កើតទីតាំងបង្ហាញនេះ ហើយក៏បានបណ្តុះបណ្តាលយើងគ្រប់គ្រាន់ដើម្បីឱ្យយើងអាចបង្កើនប្រាក់ចំណូលរបស់យើងតាមរយៈការបង្កើនបច្ចេក

ទេសក្នុងការដាំដុះ។ យើងសង្ឃឹមថា ក្រុមគ្រួសារដទៃទៀតនៅក្នុងភូមិរបស់យើង បានមកមើលគម្រោងសួ​នបន្លែបង្ហាញនេះរបស់យើងដើម្បីរៀនសូត្រ ហើយអាចយកចំណេះដឹងថ្មីៗនេះ ទៅអនុវត្តនៅក្នុងសួនច្បារគ្រួសាររបស់ពួកគេ “។

គម្រោងសួនបង្ហាញនេះ គឺជាផ្នែកមួយក្នុងចំណោមគម្រោងបួនដែលគម្រោង ILF II នៃអង្គការGIZ បានផ្តួចផ្តើមឡើងនៅក្នុងភូមិចំនួន៤​ ក្នុងខេត្តកំពង់ឆ្នាំង។ ក្រោមកិច្ចសហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ គម្រោង ILF នៃអង្គការGIZ បានជួយគាំទ្រដល់សម្បទាននិកក្នុងខេត្តទាំង៥ ដើម្បីប្រើប្រាស់ដីដែលពួកគេទទួលបាន និងដើម្បីកែលម្អជីវភាពរស់នៅនិងសន្តិសុខស្បៀងរបស់ពួកគេ។ តួនាទីចម្បងនៃផលិតកម្មបន្លែ​ អាចជួយបង្កើនរបបអាហារចម្រុះ​ និងរួមចំណែកដល់ការបង្កើនប្រាក់ចំណូលគ្រួសារឱ្យកាន់តែខ្ពស់។

ជាជំហានដំបូង ក្រុមអ្នកផលិតបន្លែត្រូវបានបង្កើតឡើងនៅតាមភូមិនិមួយៗ ហើយត្រូវបានបណ្តុះបណ្តាលជាជំហានៗ ។ មិនយូរប៉ុន្មានបន្ទាប់ពីនេះ សមាជិកក្រុមអ្នកផលិតបន្លែទាំងនេះ នឹងយកចំណេះដឹងថ្មីៗរបស់ពួកគេ ទៅអនុវត្តនៅក្នុងសួនបន្លែគ្រួសាររបស់ពួកគេ ប៉ុន្តែក៏ត្រូវការការណែនាំបច្ចេកទេសបន្ថែមទៀតផងដែរ។ ដូចគ្នានេះផងដែរ យើងអាចសង្កេតឃើញថា ចំនួនសមាជិកនៃក្រុមអ្នកផលិតនេះមានចំនួនទាប ដូច្នេះសួនបង្ហាញដែលបានផ្តួចផ្តើមឡើងភូមិនីមួយៗអាចផ្សព្វផ្សាយចំណេះដឹងដល់កសិករដទៃ។ សួនបង្ហាញនីមួយៗ ផ្តល់ជូនកសិករពី ១០ ទៅ​ ២០រូប នូវទំហំដីប្រហាក់ប្រហែលជា ១០ម x ១២ម​ ដែលពួកគេអាចដាំបន្លែ​​​ និងដំណាំផ្សេងទៀត។ ការធ្វើដូច្នេះ អាចជួយកសិករជាច្រើនឱ្យដាំបន្លែបានពេញមួយឆ្នាំ​ ទោះជាគ្រួសារជាច្រើនជួបប្រទះនូវការខ្វះខាតទឹកនៅរដូវប្រាំងក៏ដោយ។ ចាប់តាំងពីការបង្កើតសួនបង្ហាញនេះកាលពី១ខែកន្លះកន្លងមក​ កសិករជាច្រើនបានខ្នះខ្នែងដាំបន្លែដោយគ្មានប្រើសារធាតុគីមី និងធ្វើពិពិធកម្មផលិតកម្មរបស់ពួកគេដែលរួមមានម្រុំ ស្គួយផ្អែម សណ្តែកផ្កាយ និងស្លឹកគ្រៃ។ ឥឡូវនេះកសិករទី១ អាចប្រមូលផលបន្លែរបស់ពួកគេជាលើកដំបូងហើយលក់វាទៅឱ្យអ្នកលក់បោះដុំដែលមានតម្លៃខ្ពស់ជាងតម្លៃទីផ្សារ

ធម្មតាដោយសារគុណភាពល្អនៃបន្លែ។ ប្រាក់ចំណូលដែលទទួលបានគឺប្រហាក់ប្រហែលនឹងចំណូលនៃអ្នកធ្វើការរោងចក្រ បូករួមនឹងការមិនចំណាយពេលវេលា និងប្រាក់កាសចំណាយសម្រាប់ការធ្វើដំណើរនិងចំណាយលើម្ហូបអាហារធ្វើឱ្យការផលិតបន្លែកាន់តែមានផល

ចំណេញជាងការទៅធ្វើការនៅខាងក្រៅ។

បច្ចុប្បន្នសមាជិកក្រុមអ្នកផលិតបន្លែត្រូវបានបណ្តុះបណ្តាលអំពីខ្សែសង្វាក់ផលិតកម្ម ដោយគម្រោង ILF នៃអង្គការ GIZ ដើម្បីកែលម្អការរៀបចំក្រុមផលិតករ និងពង្រឹងជំហរទីផ្សាររបស់ពួកគេ។ ហើយតាមរយៈភាពជោគជ័យរបស់អ្នកផលិតបន្លែដំបូងគេ​ កសិករជាច្រើនចាប់អារម្មណ៍នឹងចូលរួមក្នុងក្រុមនេះក្នុងពេលឆាប់ៗខាងមុខនេះ។

ដើមឡើយ ក្រុមអ្នកផលិតបានរួមគ្នាក្នុងការដាំម្រុំនៅលើសួនបង្ហាញ
In the beginning, the producer group planted moringa together on the demonstration plot

កសិករបានជួយគ្នាទៅវិញទៅមកក្នុងរដូវកាលប្រមូលផល
The farmers help each other during the harvest

11

11

The numerous types of vegetables on the 35 m x 60 m plot of land make Mrs. Tum En smile joyfully. „I am so happy that GIZ ILF has supported us to establish this demonstration plot and trains us adequately so that we can increase our income through better growing techniques. We hope that all other families in our village visits our demonstration plot to learn and then apply their new knowledge in their own home gardens“.

The demonstration plot is one of four that the GIZ project ILF II (Improvement of Livelihoods and Food Security) has initiated in a total of four villages in the Cambodian province Kampong Chhnang. In cooperation with the Ministry of Land Management, Urban Planning and Construction, GIZ ILF supports land recipients in five provinces to use their allocated land in order to improve their livelihood and food security. A main role plays the production of vegetables as these improve and diversify the family diet as well as contribute to a higher household income.

As a first step, vegetable producer groups were established in each village and trained in consecutive steps. Soon, all members applied their new knowledge in their own home garden, but needed further technical guidance. Also, it was observed that the number of producer group members stayed low, hence the demonstration plots were initiated in each village to spread the knowledge to other farmers. Each of these demonstration plots offer 10-20 farmers a piece of land of approx. 10 m x 12 m on which they can grow vegetables and other crops. This helps many farmers to produce vegetables all year round as many families experience a lack of water in dry season. Since the establishment of the plots 1.5 months ago, many farmers have eagerly grown vegetables without the use of chemicals and diversified the production with moringa, sorghum, Sacha Inchi and lemon grass. Now, the first farmers could harvest their vegetables for the first time and sell it to a wholesaler for a price higher than the usual market price due to the good quality. The generated income is approx. as high as the income of a day of factory work, however no time and money need to be spent for transport and food which makes the vegetable production more profitable.

Currently the vegetable producer group members are trained in ValueLinks by GIZ ILF in order to improve the organisation of their producer group and strengthen their market position. And through the successes of the first vegetable producers, certainly many more farmers will join the group very soon!

Data Protection

Disclaimer

Scroll to Top
× How can we help you?